អ្នកនិយមមើលរឿងថៃបុរាណបានស្គាល! នាយ ងោះ ទើបតែទទួលបានសមាជិកថ្មីមួយទៀត ….

0
745

លោកអ្នកដែលតែងតែចូលចិត្តមើលរឿងថៃ មិនថាឡើយរឿងបុរណឬសម័យសុទ្ធសឹងតែគ្រប់រឿងទៅហើយ គឺដឹងច្បាស់រហូតដល់តារាសម្តែងក្នុងរឿងនីមួយៗនោះមានឈ្មោះអ្វីថែមទៀតផង​។ អ្វីដែលគួរអោយចាប់អារម្មណ៍ខ្លាំងនោះថា តារាសម្តែងល្បីឈ្មោះហើយក៏ត្រូវជាអ្នកដឹកនាំផលិតកម្មម្នាក់ដែលគ្រប់គ្នាតែងស្គាល់គាត់តាមរយះសាច់រឿង ខ្បងស័ង Lily Pippaporn Apirasith ត្រូវជាតួកំប្លែងហៅក្រៅគឺនាយ ងោះ ដែលមានមុខអាក្រក់ជាងគេមានសក់រួញស្បែកខ្មៅនោះ ឥឡូវនេះលោក បានទទួលបានកូនដែលទើបនឹងកើត អបអរសាទរផងដល់គាត់ព្រោះគាត់មានគ្រួសារល្អបែបនេះ។

អ្នកគាំទ្រជាច្រើនដែលតែងតែចូលចិត្តតាមដានភាគយន្តរឿងថៃពិតជាបានស្គាល់មកហើយតារាសម្តែងម្នាក់ដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងខ្លាំងក្នុងវិស័យសិល្បៈដោយលោកមានឈ្មោះថា នាយ ងោះ នៅក្នុងរឿង ខ្យង ស័ង្ខ ហើយឈ្មោះពិតរបស់លោកមានឈ្មោះថា ភិឆៃភុន ចាប់តាំងពីលោកទទួលបានអ្នកគាំទ្រជាច្រើនមក ពេលនេះលោកបានក្លាយខ្លួនជាអ្នកដឹកនាំរឿងដែរល្បីមួយរូបក្នុងប្រទេសថៃ តាមរយះរឿងដែលលោកបានផលិតគឺពិតជាទទួលបានការគាំទ្រយ៉ាងច្រើនកុះករទាំងនៅក្នុងប្រទេសនឹងក្រៅប្រទេស ។

ក្នុងនោះដែរអ្វីដែលធ្វើអោយអ្នកគាំទ្រជាច្រើនមានការចាប់អារម្មណ៏នោះ ដោយកាលពេលកន្លងមកនេះ លោក ភិឆៃភុន បានធ្វើការបង្ហាញមុខភរិយារបស់លោកដែលមានសម្រស់ស្រស់ស្អាតខ្លាំងធ្វើអោយអ្នកគាំទ្រភ្ញាក់ផ្អើរគ្រប់ៗគ្នា ដោយនាងមានឈ្មោះថា “សាយ ជិរ៉ាវណ្ណ អ៊ីនម៉ា” ហើយនាងក៏ជាតារាសម្តែងស្រីមួយរូបដែលមានឈ្មោះល្បីល្បាញផងដែរនៅក្នុងវិស័យសិល្បៈថៃ ជាពិសេសនាងបានសម្ដែងក្នុងរឿងជាច្រើន ដោយក្នុងនោះពួកគេបានស្វែងយល់ចិត្តគ្នាអស់រយៈពេល៩ឆ្នាំ មុននឹងសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា។

ទស្សនិកជន​ភាគ​ច្រើន​ដែល​ធ្លាប់​បាន​តាមដាន​រឿង​ភាគ​បុរាណ​ថៃ​ “ខ្យងស័ង្ខ” ប្រាកដ​ជា​នៅ​ចាំ​បាន​ តួ​អង្គ​ “នាយងោះ” ជាក់ជា​មិនខាន​។

ជាមួយ​កាយវិការ​សម្ដែង​បែប​កំប្លែង​ ក្រមិចក្រមើម​ ភាព​រហ័សរហួន​ និង​គួបផ្សំ​នឹង​រូបរាង​របស់​តារា​ប្រុស​រូប​នេះ​ផង​នោះ​ បាន​ធ្វើ​ឲ្យ​ទស្សនិកជន​មិនថា​ចាស់​ ឫ​ក្មេង​មាន​ការ​គាំទ្រ​លោក​ជា​ខ្លាំង​។
យ៉ាងណាមិញ តារា​ប្រុស​ដែល​អ្នកគាំទ្រ​តែងហៅថា “នាយងោះ” រូបនេះ មាន​ឈ្មោះ​ពិត​ Phipachphun Aphisith បានចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈផ្នែកសម្ដែង​ តាំង​តែ​ពី​តូច​មកម្ល៉េះ និង​ត្រូវ​បាន​ទស្សនិកជន​ថៃ​ជា​ច្រើន​ស្ញប់ស្ញែងសមត្ថភាពសិល្បៈរបស់លោក។

មតិ